2022.08.16
សូម្បីតែក្រុមហ៊ុនយក្ស Alibaba របស់លោក Jack Ma ក៏ប្រើប្រាស់បច្ចេកវិទ្យាមួយនេះដើម្បីបង្កើតកម្មវិធីទូរស័ព្ទផងដែរ
ក្រុមហ៊ុនល្បីៗដូចជា Alibaba, Google Ads, BMW និងក្រុមហ៊ុនជាច្រើនទៀតប្រើ Flutter ដើម្បីបង្កើត Mobile App សម្រាប់ជួយជំរុញឲ្យមុខជំនួញរបស់ពួកគេមានភាពប្រសើរជាងមុន។
តើ Flutter គឺជាអ្វី?
Flutter គឺជា Open-Source Framework មួយសម្រាប់បង្កើត App ដែលអាចដំណើរការបានទាំង IOS និង Android ដោយគ្រាន់តែប្រើ Single Codebase ដែលជា Dart Language តែប៉ុណ្ណោះ។ Flutter ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google ក្នុងឆ្នាំ2017។
នេះគឺជាអត្ថប្រយោជន៍របស់ Flutter
- Developers ប្រើប្រាស់ Flutter ដើម្បីបង្កើត App ដោយមិនចាំបាច់បង់ថ្លៃ
- Flutter មានសមត្ថភាពជួយ Developer ធ្វើឲ្យ App មួយអាចដំណើរបានច្រើន Platform(IOS, Android, Windows, MacOS, Linux) ដូច្នេះវាជួយកាត់បន្ថយថវិការបស់ក្រុមហ៊ុន។
- Flutter ជួយ Developers បង្កើនល្បឿនបង្កើត App ដោយសារតែវាមាន hot reload។
- Flutter ជួយកាត់បន្ថយពេល Test និង ងាយស្រួលក្នុងការស្វែករកកំហុសដើម្បីធ្វើឲ្យ App កានត់តែមានប្រសិទ្ធភាព។
Appsដែលបង្កើតឡើងដោយប្រើ Flutter មានដូចជា៖
- eBay
- BMW
- Alibaba Group: Xianyu app
- Groupon
- នៅមានAppsជាច្រើនទៀតសូមចូលទៅកាន់ https://flutter.dev/showcase